|
នាវាការពារ Fuyuzuki នៃកងកម្លាំងការពារសមុទ្រជប៉ុនបានចុះចតកំពង់ផែអន្តរជាតិ Cam Ranh |
(VOV)_នាព្រឹកថ្ងៃទី១១ មេសា
នាវាការពារFuyuzuki នៃកងកម្លាំងការពារសមុទ្រ
ជប៉ុន បានចូលចតកំពង់ផែអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ( ភាគកណ្ដាលវៀត
ណាម)ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម ចាប់ពីថ្ងៃទី១១ដល់
ថ្ងៃទី១៥មេសាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅក្នុងសភាពការណ៍
ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងលើវិស័យការពារជាតិរវាង
ប្រទេសទាំងពីរនិយាយដោយឡែក ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ក្នុងរយៈពេលបំ
ពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូនឹងអញ្ជើញទៅជួបសម្ដែងការគួរសមថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa មេបញ្ជាការដ្ឋានតំបន់ទី៤ កងទ័ព
ជើងទឹកវៀតណាម និងទស្សនានាវាកងទ័ពជើងទឹកវៀតណាម…លៗ