|
នាវាចម្បាំងរបស់អាមេរិក (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី២១ វិច្ឆិកា ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនបានឲ្យដឹង
ថានាវាចម្បាំងអាមេរិកមួយគ្រឿងបានចូលចតនៅកំពង់ផែម៉ានីលខាងត្បូងក្នុងក្រប
ខ័ណ្ឌដំណើរទស្សនកិច្ចនៅកំពង់ផែនេះ។នាវាចម្បាំងនេះទើបនឹងបានសម្រេចការ
ធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយកងទ័ពជើងទឹកប្រ៊ុយណេ ដែលមានឈ្មោះ
“សហប្រតិបត្តិការហ្វឹកហ្វឺននិងត្រៀមជាស្រេចប្រយុទ្ធនៅសមុទ្រ (CARAT) ឆ្នាំ
២០១៦។កាលពីដើមខែនេះ ក្រសួងការពារជាតិហ្វីលីពីនប្រកាសថា នឹងបន្តការ
ធ្វើសមយុទ្ធជាមួយអាមេរិក ប៉ុន្តែដោយបរិមាណតិចជាងមុន។សេចក្ដី ប្រកាស
ពោលខាងលើត្រូវបាននាំចេញ ក្រោយពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo
Duterte ប្រកាសថាចង់បញ្ចប់ការធ្វើសមយុទ្ធជាមួយអាមេរិក៕