និស្សិតវៀតណាមនៅរុស្ស៊ីចូលរួមការបោះជំរុំរដូវក្ដៅ Obninxk ២០១៦

និស្សិតវៀតណាមនៅរុស្ស៊ីចូលរួមការបោះជំរុំរដូវក្ដៅ Obninxk ២០១៦ - ảnh 1
(រូបថត៖VOV)

(VOVworld) - ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ឧសភា ឆ្នាំ២០១៦ នៅខេត្ត Kaluga សហព័ន្ធ
រុស្ស៊ី បានប្រព្រឹត្តទៅការបោះជំរុំរដូវក្ដៅ Obninxk ២០១៦ របស់និស្សិតវៀតណាម
ដែលកំពុងរៀនសូត្រនិងស្រាវជ្រាវនៅរុស្ស៊ីដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក។
នៅទីនេះ និស្សិតវៀតណាមជិត៥រយរូបមកពីទីក្រុងចំនួន១០របស់រុស្ស៊ី បានជួបប្រា
ស្រ័យជាមួយមិត្តភក្តិជាច្រើន ចូលរួមកម្មវិធីសំដែងសិល្បៈនិងលេង ល្បែងកំសាន្ត
ដ៏សម្បូរបែប។និស្សិតជាច្រើនរូបបានអះអាងថា ការបោះជំរុំរដូវក្ដៅគឺជាសកម្មភាព
វិជ្ជមានមួយដែលជួយពួកគេមានបន្ថែមកម្លាំងចលករដើម្បីរៀនសូត្រនិងហាត់ពត់
លត់ដំដើម្បីវិលត្រឡប់មកវៀតណាមកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ