បើកការដ្ឋានសាងសង់ខ្សែរផ្លូវហាយវេ THAI NGUYEN – CHO MOI
|
បើកការដ្ឋានសាងសង់ខ្សែរផ្លូវហាយវេ THAI NGUYEN – CHO MOI |
(VOV)_នាព្រឹកថ្ងៃទី៧ កញ្ញា នៅឃុំ Thanh Binh ស្រុក Cho Moi ខេត្ត Bac
Kan នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចេញបញ្ជាបើកដ្ឋាន សាងសង់ខ្សែរផ្លូវហាយវេ THAI NGUYEN – CHO MOI និងជួសជុលកែលំអរផ្លូវ
ជាតិលេខ៣ ។ គំរោងការណ៍នេះមានទុនវិនិយោគសរុបចំនួន២‚៧៥០ពាន់លាន
ដុង។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍តាមផ្លូវគោក ដើម្បីពីនោះជំរុញការអភិ
វឌ្ឍន៍ សេដ្ឋកិច្ចយ៉ាងលឿន ចីរភាព ។ នេះគឺជាសំណង់មានអត្ថន័យលើច្រើន
វិស័យ ខាងសេដ្ឋកិច្ច សង្គម ការពារប្រទេស សន្តិសុខ…លៗ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានស្នើថ្នាក់ដឹកនាំខេត្ត Thai Nguyen ខេត្ត Bac Kan យកចិត្តទុក ដាក់ជាពិសេសដល់ការបញ្ជាណែនាំ លាត្តដាងអនុវត្តតាមគោលនយោបាយរបស់
បក្ស រដ្ឋ ដើម្បីធានាល្បឿនអនុវត្តគំរោងការណ៍ និងធានាជីវភាពរស់នៅ ផលិត
កម្មសំរាប់ប្រជាជន៕