បើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc ដោយជប៉ុនវិនិយោគ

(VOVWORLD) -នាថ្ងៃទី ២១ កញ្ញា ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។
បើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc ដោយជប៉ុនវិនិយោគ - ảnh 1 បើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc ដោយជប៉ុនវិនិយោគ

នាថ្ងៃទី ២១ កញ្ញា ឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។ មណ្ឌលឧស្សាហកម្ម Thang Long – Vinh Phuc មានផ្ទៃដី ២១៣ ហិកតា ជាបណ្ឌលឧស្សហកម្មទី ៣ របស់ Sumitomo នៅវៀតណាម ហើយជាគម្រោងការណ៍ទី ២៦ ដោយវិនិយោគិនជប៉ុនបណ្ដាក់ទុននៅ Vinh Phuc។ មណ្ឌលឧស្សាហកម្មនេះ គ្រោងនឹងទាក់ទាញបានគម្រោងការណ៍វិនិយោគចំនួន ៧៩ ដោយមានទុនចុះបញ្ជីប្រមាណ ១,៥ ពាន់លានដូល្លារអាមេរិក ហើយបង្កើតការងារធ្វើសម្រាប់ពលករចំនួន ២៥ ពាន់នាក់ ក្នុងវិស័យឧស្សាហកម្មមិនបំពុលបរិស្ថាន និងបណ្ដាគម្រោងការណ៍មានបច្ចេកវិទ្យាខ្ពស់ដូចជា៖ ផលិតកម្មគ្រឿងម៉ាស៊ីន ផលិតកម្មគ្រឿងបន្លាស់រថយន្ត ម៉ូតូ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានស្នើឲ្យខេត្ត Vinh Phuc ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ ហើយជំរុញកំណែទម្រង់បែបបទរដ្ឋបាល បង្កើតបរិយាកាសងាយស្រួលសម្រាប់សហគ្រាស និងប្រជាពលរដ្ឋវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ