បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យយកឈ្នះនៅរដ្ឋ Nevada

(VOVWORLD) - ដោយជ័យជំនះទី២ ជាបន្តបន្ទាប់នេះ លោក Sanders បានក្លាយទៅជាបេក្ខជន មាន សក្ដានុពលច្រើនបំផុតតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យដើម្បីប្រកួត ប្រជែងជាមួយលោកប្រធានាធិបតីកំពុងកាន់អំណាច Donald Trump នៃ គណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំងចូលក្នុងសេតវិមាន។ 
នាព្រឹកថ្ងៃទី២៣កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានធំៗមួយចំនួនរបស់ អាមេរិកបានចុះផ្សាយថាយោងតាមលទ្ធផលដំបូងនៃការបោះឆ្នោតជាបឋមតាមរូបភាពកិច្ចប្រជុំសម្ងាត់នៅរដ្ឋ Nevada ព្រឹទ្ធសមាជិកឯករាជ្យនៃរដ្ឋ Vermont លោក Bernie Sanders បានយកឈ្នះយ៉ាងលើសលុបដោយ ទទួលបានអាត្រាសម្លេងគាំទ្រចំនួន៤៧,១% ក្នុងការប្រកួតដណ្ដើមសំបុត្រតែមួយ គត់ដើម្បីក្លាយទៅជាបេក្ខជនជាផ្លូវការនៃគណៈបក្សប្រជាធិបតេយ្យ ចូលរួម ការបោះឆ្នោតប្រធានាធិបតីនាចុងឆ្នាំនេះ។ដូច្នេះហើយ ដោយជ័យជំនះទី២ ជាបន្តបន្ទាប់នេះ លោក Sanders បានក្លាយទៅជាបេក្ខជន មាន សក្ដានុពលច្រើនបំផុតតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យដើម្បីប្រកួត ប្រជែងជាមួយលោកប្រធានាធិបតីកំពុងកាន់អំណាច Donald Trump នៃ គណៈបក្សសាធារណៈរដ្ឋក្នុងការរត់ប្រណាំងចូលក្នុងសេតវិមាន។ មុននោះ ក្នុងការបោះឆ្នោតសម្ងាត់នៅរដ្ឋ New Hampshire លោក Sanders ក៏បាន យកឈ្នះដោយអាត្រាសម្លេងគាំទ្រចំនួន២៦%៕


ប្រតិកម្មទៅវិញ

ផ្សេងៗ