បក្ខជនពេញចិត្តបន្ទាប់ពីការសិក្សារៀនសូត្រសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - បក្ខជនជាច្រើន នៅទីក្រុងហូជីមិញ មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានផ្ទៀងស្ដាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់ជ្រួតជ្រាបដោយផ្ទាល់ពីសេចក្ដីសម្រេចចិត្ត។
ទិដ្ឋភាពនៃសន្និសីទតាមប្រព័ន្ធវីដេអូទូទាំង ប្រទេសអំពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាប និងឃោសនាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ |
ក្នុងថ្ងៃទី២៧និងថ្ងៃទី២៨ មីនា នៅពេលចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូទូទាំង ប្រទេសអំពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាប និងឃោសនាសេចក្ដីសម្រេច ចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមនោះ បក្ខជនជាច្រើន នៅទីក្រុងហូជីមិញ មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានផ្ទៀងស្ដាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់ជ្រួតជ្រាបដោយផ្ទាល់ពីសេចក្ដីសម្រេចចិត្ត។ លោក Nguyen Dan Quyen សមាជិកសមាគមន៍អតីតយុទ្ធជនទីក្រុងហូជីមិញ ឲ្យដឹងថា៖ “យើងខ្ញុំមានការចាប់ចិត្តថា ប្រសិនបើចង់អនុវត្តន៍សេចក្ដីសម្រេចចិត្ត គឺត្រូវមាន មនុស្ស ជាពិសេសគឺត្រូវមានជំនាន់ស្នងបន្ត ហេតុដូច្នេះ ជាអតីតយុទ្ធជនធ្វើ យ៉ាងណា ដើម្បីលើកកំពស់ការឃោសនា អប់រំពីប្រពៃណីបដិវត្តន៍ជូនជំនាន់ក្មេង ធ្វើយ៉ាងណាឲ្យបានទាក់ទាញ ងាយយល់ ហើយបំផុសឡើងមោទនភាព។ ប្រការ នោះទាមទារឲ្យ អតីតយុទ្ធជនត្រូវខិតខំប្រឹងប្រែងជាច្រើនថែមទៀត”៕