បេក្ខជឯករាជ្យ McMullin វាយតំលៃថា៖ លោក Donald Trump នឹងទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក


បេក្ខជឯករាជ្យ McMullin វាយតំលៃថា៖ លោក Donald Trump នឹងទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 1
បេក្ខជឯករាជ្យ McMullin វាយតំលៃថា៖ លោក Donald Trump នឹងទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក (VNA)

(VOVworld) – យុទ្ធនាការប្រកួតប្រជែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិករបស់បេក្ខជឯករាជ្យ លោក McMullin មិនជះឥទ្ធិពល
ទៅលើឱកាសរបស់មហាសេដ្ឋី Donald Trump ដោយសារ បេក្ខជននៃគណៈបក្ស
សាធារណៈរដ្ឋរូបនេះនឹងទទួលបរាជ័យ។ ថ្លែងមតិនៅកាណាល់ទូរទស្សន៍   
ABC នាថ្ងៃទី ១៤ សីហា លោក McMullin អតីតសមាជិកនៃគណៈបក្សសា
ធារណៈរដ្ឋ បានបញ្ជាក់ថា៖ មហាសេដ្ឋី លោក Trump គឺជាបេក្ខជនមិនគួរ
ឲ្យទុកចិត្ត ផ្អែកទៅលើកំរិតទំនុកទុកចិត្តក្នុងការស្ទង់ប្រជាមតិអ្នកបោះ
ឆ្នោត ម្យ៉ាងទៀតគឺ លោក Trump មិនអាចត្រួតពិនិត្យលើការនិយាយស្តី
របស់ខ្លួនឡើយ។ នាថ្ងៃទី ១២ សីហា កន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន NBC
 និងកាសែត “Wall Street Journal” បានប្រកាសលទ្ធផលនៃការស្ទង់មតិ
នៅរដ្ឋនានាដែលត្រូវបានចាត់ទុកជា «ទីប្រយុទ្ធ» នៃបណ្ដាបេក្ខជនក្នុង
ការបោះឆ្នោតប្រធានាធិបតីរបស់គណៈបក្សទាំងពីរបានសរឲ្យឃើញថា៖
 លោកស្រី Hillary Clinton នៅបន្តនាំមុខចំពោះលោក Donald Trump៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ