បើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤

(VOVWORLD) - យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
បើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ - ảnh 1ប្រតិភូជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ត។ រូបថត៖ Lan Phuong/VOV ៥

នាយប់ថ្ងៃទី ១៦ ខែកក្កដា ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់យុវជនអាណិកជនឆ្នើមប្រមាណ ១២០ នាក់ មកពីប្រទេស និងដែនដីចំនួន២៩ នៅលើពិភពលោក។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយប្រធានបទ “ប្រទេសជាតិមានក្ដីសម្បាយរីករាយពេញលេញ និងទាំងស្រុង” នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស (ក្រសួងការបរទេស) សហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា សំដៅបង្កើតឱកាសសម្រាប់យុវជនអាណិកជនជំនាន់វ័យក្មេងស្វែងយល់ពីប្រភពដើម និងតភ្ជាប់ជាមួយស្រុកកំណើត។ ទន្ទឹមនឹងនោះ តាមរយៈកម្មវិធីនេះ យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។

កម្មវិធីនេះក៏ជួយផ្សព្វផ្សាយ និងឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ចសង្គម និងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមទៅកាន់ពិភពលោក។ ប្រតិភូយុវជនជាអាណិកជន ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងនៅស្រុកកំណើតនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវប្បធម៌ នាំរូបភាពវៀតណាមដែលពោរពេញទៅដោយប្រពៃណី រស់រវើក និងអភិវឌ្ឍន៍ទៅកាន់មិត្តភត្តិអន្តរជាតិ។សូមបញ្ជាក់ដែរថា ដំណើរឆ្នាំនេះនឹងចាប់ផ្ដើមពីទីក្រុងហាណូយ និងបិទនៅទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ