បើក​ដំណើរ​ការ​ជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Da Lat បន្ទាប់ពីផ្អាករយៈ​ពេល​ជាង ២ ឆ្នាំ

(VOVWORLD) - នៅថ្ងៃទី២៣ ខែកក្កដា ជើងហោះហើរអន្តរជាតិដែលចេញដំណើរពីទីក្រុង Incheon (កូរ៉េខាងត្បូង) បានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Lien Khuong (ខេត្ត Lam Dong)។
បើក​ដំណើរ​ការ​ជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Da Lat បន្ទាប់ពីផ្អាករយៈ​ពេល​ជាង ២ ឆ្នាំ - ảnh 1អ្នកដំណើរកូរ៉េខាងត្បូងមកដល់អាកាសយានដ្ឋាន Lien Khuong ក្នុងទីក្រុង Da Lat។ រូបថត៖ TTXVN

នេះគឺជាជើងហោះហើរអន្តរ ជាតិដំបូងគេ ដែលដឹកភ្ញៀវទេសចរទៅកាន់ទីក្រុង Da Lat - ខេត្ត Lam Dong បន្ទាប់ពីផ្អាករយៈពេលជាងពីរឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះគឺជាជើងហោះហើរ Charter របស់ក្រុមហ៊ុន Korean Air ដែលមានលេខកូឌ KE-៩៤៧៥ ដឹកអ្នកដំណើរចំនួន ១៤១នាក់។ បន្ទាប់ពីចុះចត ភ្ញៀវទេសចរណ៍នឹងផ្លាស់ទីទៅកាន់ទីក្រុង Da Lat ហើយស្នាក់នៅរយៈពេល ៥ ថ្ងៃ ៤ យប់។ តាមការរំពឹងទុក បន្ទាប់ពីជើងហោះហើរអន្តរជាតិលើកដំបូងនេះ ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ នឹងមានជើងហោះហើរ Charter បន្ថែមទៀតទៅកាន់ទីក្រុង Da Lat - ខេត្ត Lam Dong។

មន្ទីរវប្បធម៌ កីឡា និងទេសចរសង្ឃឹមថា ព្រឹត្តិការណ៍ទទួលស្វាគមន៍ជើងហោះហើរលើកដំបូងពីអាកាសយានដ្ឋានអន្តរជាតិ Incheon (ប្រទេសកូរ៉េ) ទៅកាន់អាកាសយានដ្ឋាន Lien Khuong (Lam Dong) នឹងមិនត្រឹមតែកត់សម្គាល់ការបើកដំណើរការជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋាន Lien Khuong (Lam Dong) ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ Da Lat - Lam Dong នាពេលខាងមុខទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ