បើកទិវាសៀវភៅវៀតណាមលើកទិ៣នៅខេត្ត Ninh Binh
|
បើកទិវាសៀវភៅវៀតណាមលើកទិ៣នៅខេត្ត Ninh Binh |
(VOV)_នាថ្ងៃទី៨មេសា នៅខេត្ត Ninh Binh ((ភាគខាងជើងវៀតណាម) បាន
បើកទិវាសៀវភៅវៀតណាម លើកទី៣ រួមជាមួយការតាំងពិព័រណ៌ផែនទី និងឯក
សារ ស្ដីអំពី៖Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ
និងគតិយុត្តិ។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗរបស់
ខេត្ត Ninh Binh ដើម្បីកសាងនិងអភិវឌ្ឍន៍ចលនាអានសៀវភៅ ក្នុងប្រជាជនគ្រប់
ស្រទាប់ ឆ្ពោះទៅការកសាងសង្គមសិក្សារៀនសូត្រ អះអាងនូវសារសំខាន់របស់សៀវភៅ ។
ទិវាសៀវភៅវៀតណាមលើកនេះបានទាក់ទាញអង្គភាពអាជីវកម្មចំនួន១២ចូលរួម ដោយមានស្តង់ទំនិញចំនួន១៤ ឧទ្ទេសនាមអំពីសៀវភៅច្រើនប្រភេទ បំរើអ្នកស្រាវជ្រាវ និងអានសៀវភៅគ្រប់វ័យអាយុ។ ការតាំងពិព័រណ៌ផែនទី និងឯកសារ ស្ដីអំពី៖Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ បានឧទ្ទេសនាមឯកសារនិងផែនទីចំនួន៨០ ដោយអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa , Truong Sa៕