បើកផ្សារណាត់ទំនិញវៀតណាមនៅជប៉ុន
|
ទំនិញសិប្បកម្មវិចិត្រសិល្បៈរបស់វៀតណាម
(រូបថតៈ Interrnet) |
(VOV)-ចាប់ពីថ្ងៃទី៣ដល់ទី៥សីហា ផ្សារណាត់ទំនិញវៀតណាមបានរៀបចំនៅ
មជ្ឈមណ្ឌល Aeon Laketown ជាមជ្ឈមណ្ឌលក់ទំនិញធំបំផុតរបស់ជប៉ុន ដែលស្ថិត
នៅខេត្ត Saitama របស់ជប៉ុន។ផ្សារណាត់ទំនិញវៀតណាមដោយសម្ព័ន្ធសមាគម
Aeon រួមសហការជាមួយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមនិងស្ថានទូតវៀត
ណាមប្រចំានៅជប៉ុនរៀបចំឡើង។ នៅផ្សារណាត់នេះ ផលិតផលជាច្រើនរបស់
វៀតណាមត្រូវបានតាំងបង្ហាញលក់ដូចជាផ្កាស្រស់ Da Lat ផ្លែឈើស្រការនាគ ខោ
អាវ និងទំនិញសិប្បកម្មវិចិត្រសិល្បៈជាដើម។ តាមលោក Nguyen Trung Dung ទី
ប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចំានៅជប៉ុនថា ដើម្បីជម្រុញការនាំចេញទៅកាន់
ជប៉ុន ទន្ទឹមនឹងការ រក្សាទំនិញវៀតណាមត្រូវកែលំអររបៀបផ្សព្វផ្សាយនិងពន្លឿន
ពាណិជ្ជកម្ម។ កិច្ចសហប្រតិ បត្តិការជាមួយបណ្តាសម្ព័ន្ធសមាគមលក់រាយដូច
សម្ព័ន្ធសមាគម Aeon ជារបៀបល្អដើម្បីនាំទំនិញវៀតណាមមកដល់ជាមួយអ្នក
ប្រើប្រាស់ជប៉ុន៕