បើកវេទិកាដៃគូយុទ្ធសាស្ត្រដៃគូអភិវឌ្ឍន៍វៀតណាម ២០១៥
|
បើកវេទិកាដៃគូយុទ្ធសាស្ត្រដៃគូអភិវឌ្ឍន៍វៀតណាម ២០១៥ |
(VOV)_ដោយប្រធានបទ៖ ឆ្ពោះទៅការប្រកួតប្រជែង បង្កើនលើគ្រប់ជ្រុង
ជ្រោយនិងនិរន្ត្រភាព។ វេទិកាដៃគូអភិវឌ្ឍន៍វៀតណាម ( VDPF ) ២០១៥ ត្រូវបាន
បើកនាថ្ងៃទី៥ ធ្នូ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានអញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកានេះ។ វេទិកាដៃគូអភិវឌ្ឍន៍
វៀតណាម ជាវេទិកា ដៃគូគោលនយោបាយជាន់ខ្ពស់ រវាងរដ្ឋាភិបាលវៀតណាម
ជាមួយដៃគូអភិវឌ្ឍន៍ ស្ដីអំពីបណ្ដាគោលនយោបាយសំខាន់ ដើម្បីជំរុញខ្លាំងការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម លើគ្រប់ជ្រុងជ្រោយ នៅវៀតណាម។
វេទិកានេះរួមមានកិច្ចប្រជំពិភាក្សាស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ២០១៦-២០២០ និងជំហានលោតផ្លោះ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ២០១១-២០២០៕