|
បើកវេទិការមេគង្គ២០១៥ |
Vovworld-ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគចូលមកមហាអនុដំបន់
ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាប្រធានបទនៃវេទិការមេគង្គឆ្នាំ២០១៥
ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥តុលានៅរដ្ឋធានីវៀងច័ន្ទឡាវ។ នៅវេទិការបណ្ដាតំណាង
បានវិភាគរាល់បញ្ហារួមនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដោយឯកភាពនេះជាអង្គការ
សេដ្ឋកិច្ចរួមមានប្រទេសចំនួន១០នៃសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ ជាការ
បោះជំហានសារវន្តនិងសំខាន់នៃដំណើរការសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន។
ថ្លែងមតិបើកវេទិការនេះ លោក Phuong Huu Viet ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិ
ការសេដ្ឋកិច្ចវៀតណាម-ឡាវ-កម្ពុជាបានឲ្យដឹងថា៖
“គោលដៅនៃវេទិការគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ
បណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគង្គក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កលក្ខណៈ
ជួយបណ្ដាអង្គភាពអាជីវកម្មអាជីវករវៀតណាមនិងឡាវមានឱកាសផ្លាស់ប្តូរអំពីឥទ្ធិពល
នៃការសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានតភ្ជាប់អាស៊ានជាមួយមហាអនុដំបន់
ទន្លេមេគង្គនិងខ្លឹមសារទាក់ទិនក្នុងផលិតកម្មអាជីវកម្ម៕”