បក្សកុម្មុយនីស្តវៀតណាមនិងគណះបក្សកុម្មុយនីស្តអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ
(VOV)_នាថ្ងៃទី១០ មិថុនា នៅទីក្រុង Johannesburg អាហ្វ្រីកខាងត្បូងគណះប្រតិភូ បក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Hoang Binh Quan ប្រធានគណះកម្មាធិ ការកិច្ចការបរទេសមជ្ឈឹម និងគណះប្រតិភូគណះបក្សកុម្មុយនីស្តអាហ្វ្រីកខាងត្បូង ដឹក នាំដោយលោក Chris Mahlako ប្រធានគណះកម្មាធិការទនាក់ទំនងអន្តរជាតិ បានជួបពិ
ភាក្សា ជាមួយគ្នា អំពីសភាពការណ៍នៃគណះបក្សទាំងពីរ និងបណ្ដាបញ្ហាអន្តរជាតិ ដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពអំពីការបង្កើនថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី តាមរយះការផ្លាស់ប្តូរព័ត៍មាន ផ្លាស់ប្តូរគណះប្រតិភូ
និងរៀបចំបណ្ដាសិក្ខាសាលា ស្ដីពីបណ្ដាបញ្ហាទ្រឹស្ដីនិងអនុវត្តជាក់ស្ដែងក្នុងកិច្ចការបក្ស។ អំពីទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្ន ភាគីទាំងពីរមានគោលបំណងថា÷ បក្សកុម្មុយនីស្តនៃ
ប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ បន្តរួមសហ
ការប្រកបដោយមានប្រសិទ្ធិភាពនៅលើវេទិកាពហុភាគី និងអន្តរជាតិ ជួយឧបត្ថម្ភគ្នាទៅ
វិញ ទៅមកបើក ទូលាយទំនាក់ទំនងនៅទ្វីបអាស៊ី និងអាហ្វ្រីក ក្នុងវិស័យនយោបាយ
សេដ្ឋកិច្ច វប្បធម៌…។ល៕