បក្សកុម្មុយនិស្តសហរដ្ឋអាមេរិក អបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម

(VOVWORLD) - បក្សកុម្មុយនិស្តសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ សីហា បានផ្ញើសារអបអរសាទរដល់បក្សកុម្មុយនិស្តវៀតណាមក្នុងឱកាសដែលលោកតូ ឡឹម (To Lam) ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣។

ក្នុងសារអបអរសាទរ បក្សកុម្មុយនិស្តអាមេរិកបានវាយតម្លៃថា ការជ្រួតជ្រាបលទ្ធិម៉ាក្ស-លេនីន និងគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមបានរួមចំណែកក្នុងការបង្កើតទម្រង់ដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងការរួមចំណែកយ៉ាងសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម  សម្រាប់ការងារកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមទៅជាសង្គមអរិយ្យធម៌និងទំនើប ដោយឈរលើមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។

បក្សកុម្មុយនិស្តសហរដ្ឋអាមេរិក អបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម - ảnh 1អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ស្បថចូលកាន់តំណែង។ រូបថត៖ Tri Dung/TTXVN

បក្សកុម្មុយនិស្តអាមេរិកបានសង្កត់ធ្ងន់ថា ក្នុងបុព្វហេតុរបស់ខ្លួន ក្នុងតួនាទីដឹកនាំជាច្រើននៅគ្រប់កម្រិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹម  បានផ្តោតលើតុល្យភាពរវាងកំណើនសេដ្ឋកិច្ចជាមួយនឹងយុត្តិធម៌សង្គម និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនវៀតណាម; អះអាងនូវជំនឿថា ក្នុងមុខតំណែងថ្មី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម  នឹងបន្តរួមវិភាគទានពង្រឹងមូលដ្ឋានគ្រឹះក្នុងបុព្វហេតុកសាងលិទ្ធិសង្គមនិយមនៅវៀតណាម និងបន្តសមិទ្ធិផលធំៗរបស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ