បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១
|
បើកសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ |
(VOV)_សន្និបាត លើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ត្រូវ
បានបើក នាព្រឹកថ្ងៃទី៥ តុលា នៅទីក្រុងហាណូយ។ ថ្លែងមតិបើកសន្និបាត អគ្គ
លេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានក្រើនរំលឹកដល់
បញ្ហាសំខាន់មួយចំនួន ដើម្បីអង្គសន្និបាតពិនិត្យមើល និងសម្រេច។ ស្ដីពីស្ថាន
ភាពសេដ្ឋកិច្ច សង្គម អគ្គលេខាបក្ស លោក Nguyen PhuTrong ស្នើថា៖
“ យើងត្រូវតែយកចិត្តទុកដាក់វិភាគ វាយតំលៃចំពោះការជះឥទ្ធិពលរបស់
បំរ៉ែបំរួលមិនប្រក្រតីនៅលើពិភពលោក និងក្នុងតំបន់ ទៅលើខឿនសេដ្ឋកិច្ច
សង្គមវៀតណាម។ជាពិសេសគឺឥទ្ធិពលពីខឿនសេដ្ឋកិច្ចសកលស្ដារឡើងវិញ
យឹតយាវ សេដ្ឋកិច្ចរបស់ប្រទេសធំៗជួបការលំបាកជាច្រើន និងការថយចុះរបស់
តំលៃប្រេងសាំងពិភពលោក ក៏ដូចជាការបញ្ចុះតំលៃប្រាក់យ័នរបស់ចិននិងប្រាក់រ
បស់ប្រទេសផ្សេងៗ។ វិភាគ ព្យាករណ៍ស្ថានភាពក្នុងប៉ុន្មានខែចុងឆ្នាំ២០១៥ និង
ឆ្នាំ ២០១៦ ពិសេសគឺនិន្នាការបំរ៉ែបំរួលរបស់ទីផ្សារពិភពលោក ននិងការធ្វើ
សមាហរណកម្មជាក់ស្ដែងរបស់ប្រទេសជាតិក្នុងតំបន់និងពិភពលោក។ ពីនោះ
ដាក់ចេញគោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ក្នុងការបញ្ជាណែនាំ
អនុវត្ត បង្កើតឡើងជំហានលោតផ្លោះអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ
២០១៦និងឆ្នាំជាបន្ត។ ”
ស្ដីពីខ្លឹមសារត្រៀមរៀបចំកម្មាភិបាល សំរាប់គណៈកម្មាធិការមជ្ឈឹមបក្ស
នីតិកាលទី១២ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ នៅមហាសន្និបាតទលើកនេះ ការិយាល័យនយោបាយបានជូនលទ្ធផល
ឧទ្ទេសនាមកម្មាភិបាល ចំពោះបក្សភាគគ្រប់ជាន់ថ្នាក់ និងស្ថាប័នមួយចំនួនចំ
ណុះមជ្ឈឹម។ តាមនោះ ការិយាល័យនយោបាយនឹងបញ្ជាណែនាំ បន្តត្រៀម
រៀបចំ សុក្រិតសំណុំឯកសារ ពិនិត្យមើលទៅលើករណីជាក់ស្ដែង ។ ក៏នៅកិច្ច
ប្រជុំលើកនេះ ជាលើកដំបូងហើយដែលការិយាល័យនយោបាយបានជូន
របាយការណ៍ស្ដីពីការងារត្រៀមរៀបចំកម្មាភិបាលសំរាប់ការិយាល័យនយោ
បាយ គណៈលេខា និងមុខដំណែងស្នូល។”
ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើអោយ៖
មជ្ឈឹមពិភាក្សា សម្រេចទៅលើបញ្ហាស្នូល ក្នុងគំរោងផែនការ ដើម្បីបញ្ជាណែ
នាំការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៤ និងបោះឆ្នោតក្រុមប្រឹក្សាប្រជាជន
គ្រប់ជាន់ថ្នាក់ អាណត្តិ 2016- 2021។ សង្កត់ធ្ងន់ទៅលើសារសំខាន់នៃកម្មវិធី
សន្និបាតមជ្ឈឹមលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើ
អោយមជ្ឈឹម ត្រូវប្រមូលផ្តុំស្រាវជ្រាវ ពិភាក្សា និងផ្តល់មតិដើម្បីបន្តសុក្រិត និ
ងពិនិត្យមើល សម្រេចនៅចុងសម័យប្រជុំ៕