បើកសន្និសីទគណៈដឹកនាំសម្ព័ន្ធសហករណ៍អន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - នាថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍អន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក (ICA-AP) បានសម្របសម្រួលជាមួយគណៈកម្មាធិការស្ត្រី ICA-AP និងសម្ព័ន្ធសហករណ៍វៀតណាម រៀបចំសន្និសីទគណៈដឹកនាំនៃសម្ព័ន្ធសហករណ៍អន្តរជាតិតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ សម្ព័ន្ធសហករណ៍វៀតណាម |
ក្នុងសុន្ទរកថាបើក លោកស្រី Cao Xuan Thu Van ប្រធានសម្ព័ន្ធសហករណ៍វៀតណាមបានអះអាងថា សម្ព័ន្ធសហករណ៍វៀតណាមនឹងរួមដំណើរ និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់ ICA-AP រួមជាមួយនឹងប្រទេសសមាជិកចូលរួមយ៉ាងពេញលេញ និងសកម្មក្នុងរាល់សកម្មភាពរបស់ ICA-AP នាពេលអនាគត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងឋានៈរបស់ ICA-AP។ ទន្ទឹមនឹងនោះ សម្ព័ន្ធសហករណ៍វៀតណាមនឹងជំរុញការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងសហករណ៍បណ្តាប្រទេស រួមចំណែកអភិវឌ្ឍន៍ចលនាសហករណ៍ក្នុងតំបន់និងសកលលោកទាំងមូល។
នៅក្នុងសន្និសីទនេះ ប្រតិភូបានពិភាក្សាលើបញ្ហាមួយចំនួនដូចជា៖ របាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មាធិការនារី និងគណៈកម្មាធិការយុវជន; របាយការណ៍សកម្មភាព ICA-AP របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ស្ថានភាពសមាជិកភាព និងវិភាគទានសមាជិកភាព; ផែនការការងារនៅក្នុងគម្រោងសហការ ICA-EU FPA2 និងការវាយតម្លៃតម្រូវការសមាជិក។ សន្និសីទនេះធ្វើឡើងរហូតដល់ចុងថ្ងៃពុធ ទី១ ខែសីហា៕