បើកសន្និសិទលើកទី២៧នៃប្រធានអាជ្ញាធរគ្រប់គ្រងអន្តោប្រវេសន៍ និងកុងស៊ុលនៃប្រទេសអាស៊ាន
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ សីហា សន្និសីទលើកទី ២៧ នៃប្រធានអាជ្ញាធរគ្រប់គ្រងអន្តោប្រវេសន៍ និងកុងស៊ុលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (DGICM ២៧) បានបើកនៅកោះ Hon Tre ទីក្រុង Nha Trang ខេត្ត Khanh Hoa។
សន្និសីទនេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៩៦ តាមយន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំជារៀងរាល់ឆ្នាំនិងប្តូរវែនទទួលរៀបចំ និងជាវេទិកាសម្រាប់បណ្តាប្រទេសអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាកង្វល់រួម ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ និងកុងស៊ុល។ អង្គប្រជុំក៏បានស្នើនូវគំនិតផ្តួចផ្តើម វិធានការ និងយន្តការនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអន្តោប្រវេសន៍ក្នុងនិងក្រៅប្លុក ដើម្បីរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់។
រូបផាព៖ baotintuc |
សន្និសីទឆ្នាំនេះមានប្រធានបទ៖ "សន្តិសុខគ្រប់ជ្រុងជ្រោយ បង្កើនការតភ្ជាប់ សម្លឹងទៅអនាគត"។ ក្នុងរយៈពេល៣ថ្ងៃ សន្និសីទបានបើកកិច្ចប្រជុំ និងវេទិកាសំខាន់ៗចំនួន៦ ដោយពិភាក្សាលើបញ្ហា៖ ការគ្រប់គ្រងច្រកទ្វារព្រំដែនសំខាន់ៗក្នុងអាស៊ាន; យន្តការ និងវិធានការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ក្នុងអាស៊ាន; និន្នាការ និងបញ្ហាប្រឈមនៃការរត់ពន្ធជនចំណាកស្រុកខុសច្បាប់ក្នុងតំបន់; បទពិសោធន៍ក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ និងកុងស៊ុល; កម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលរវាងអាស៊ាន និងអូស្ត្រាលី; កម្មវិធីសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេស +៣ (ចិន កូរ៉េខាងត្បូង ជប៉ុន)។ លើសពីនេះ ក៏មានកិច្ចប្រជុំទ្វេភាគី និងកម្មវិធីផ្លាស់ប្តូរ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន និងដៃគូក្រៅអាស៊ាន៕