បើកសន្និសីទអន្តរជាតិស្ដីអំពីគមនាគមន៍តំបន់អាស៊ីខាងកើត

(VOVWORLD) - នាព្រឹកថ្ងៃទី១៨កញ្ញា នៅទីក្រុងហូជិមិញ បានប្រព្រឹត្តទៅសន្និសីទអន្តរជាតិ ស្ដីអំពីគមនាគមន៍តំបន់អាស៊ីខាងកើត លើកទី១២ ដោយប្រធានបទ៖ “ ចក្ខុវិស័យនិងកម្មវិធីធ្វើសកម្មភាពឆ្ពោះទៅប្រព័ន្ធគមនាគមន៍ប្រកបដោយសុវត្ថិភាព  បៃតង  និងសមស្រប។ ” 
បើកសន្និសីទអន្តរជាតិស្ដីអំពីគមនាគមន៍តំបន់អាស៊ីខាងកើត - ảnh 1

បើកសន្និសីទអន្តរជាតិស្ដីអំពីគមនាគមន៍តំបន់អាស៊ីខាងកើត

នាព្រឹកថ្ងៃទី១៨កញ្ញា នៅទីក្រុងហូជិមិញ បានប្រព្រឹត្តទៅសន្និសីទអន្តរជាតិស្ដីអំពីគមនាគមន៍តំបន់អាស៊ីខាងកើត លើកទី១២ ដោយប្រធានបទ៖ “ ចក្ខុវិស័យ និងកម្មវិធីធ្វើសកម្មភាពឆ្ពោះទៅប្រព័ន្ធគមនាគមន៍ប្រកបដោយសុវត្ថិភាព បៃតង និងសមស្រប។ ” ព្រឹត្តិការណ៍នេះបានប្រព្រឹទៅដល់ថ្ងៃទី២១កញ្ញា។ ចូលរួមសន្និសីទលើកនេះ មានអ្នកជំនាញការនិងតំណាងអន្តរជាតិចំនួន៦០០នាក់ ដោយប្រមូលផ្តុំពិភាក្សាអំពីកិច្ចសហប្រតិ បត្តិ ការស្រាវជ្រាវក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន រវាងបណ្ដាប្រទេសជាសមាជិក រួមមាន៖ អូស្ត្រាលី ចិន កុរ៉េខាងត្បូងម៉ាឡេស៊ីកម្ពុជានិងវៀតណាម។ លោក Khuat Viet Hung អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិបានអោយដឹងថា៖

          “ ថ្ងៃនេះ យើងពិភាក្សាអំពីបញ្ហាគឺអភិវឌ្ឍន៍យ៉ាងមែចដើម្បីប្រព័ន្ធគមនាគមន៍ប្រកបដោយសុវត្ថិភាព  ក្នុងទីក្រុងឆ្លាត។ ជាក់ស្ដែងនៅវៀតណាម កម្លាំងមួយក្នុងចំណោមកម្លាំងពលំសំរាប់ការអភិវឌ្ឍន៍គឺបណ្ដាទីក្រុងមានទ្រង់ទ្រាយមធ្យម។ នេះជាដំណោះស្រាយសំខាន់ពិសេស ក្នុងការកាត់បន្ថយកម្លាំងសម្ពាធ ក្នុងការអភិវឌ្ឍន៍បរិយាកាសសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ