បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen

បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen - ảnh 1
បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen(http://tainguyenmoitruong.com.vn/)

(VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ សមាគមជនរងគ្រោះដោយជាតិគីមី​ពុលពណ៌
លឿងទុំ/Dioxin ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ​បានបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលហោលបំបាត់ជាតិ​ពុល និងនីតិសម្បទាឡើងវិញ
សំរាប់ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងប្រជាជនក្នុងតំបន់
ភូមិសាស្ត្រ។ ​នេះគឺជា        មជ្ឈមណ្ឌល​​​ហោលបំបាត់ជាតិពុលទី៣ក្នុងទូទាំងប្រទេស 
និង​ជា​មជ្ឈមណ្ឌលដើមដំបូងនៅតំបន់​Tay Nguyen តំបន់ខ្ពង់រាប។

          លោកស្រីNguyen Thi Hien ប្រធានសមាគម ជនរងគ្រោះ​ដោយ​ជាតិគីមីពុលពណ៌ លឿងទុំ/Dioxin ទីក្រុង Da Nang បានអោយដឹងថា៖

          “ យើងខ្ញុំកសាងមជ្ឈមណ្ឌលនេះគឺសំដៅបង្កើនសុខភាពសំរាប់បណ្ដា ជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងអ្នកមាន​គោលបំណង​បង្កើនសុខ
ភាព។”

          មជ្ឈមណ្ឌលនេះត្រូវបានសាងសង់លើផ្ទៃដីជាង៣០០ម៉ែត្រក្រឡា ដោយមាន
ទុនវិនិយោគ​ជាង២,២ ​ពាន់លានដុង ដោយមូលនិធិ Harris Freeman ( អាមេរិក) ផ្តល់
ជំនួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ