បើកសម្ពោធស្តូកវីរៈបុរសជាតិ Tran Quoc Tuan នៅ Truong Sa
|
ស្តូកវីរៈបុរស Tran Quoc Tuan នៅ Song Tu Tay
(រូបថតៈ Internet) |
(VOVWorld)-នាព្រឹកថ្ងៃទី៦ឧសភានៅឃុំ Song Tu Tay ស្រុកកោះTruong Sa ខេត្ត
Khanh Hoa ផ្នែកទ័ពជើងទឹកបានរួមផ្សំជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nam
Dinh បានរៀបចំពិធីសម្ពោធស្តូកវីរៈបុរសជាតិ Tran Quoc Tuan ។ នៅក្នុងពិធីនេះ
ខេត្ត Nam Dinh បានប្រគល់ជូនស្រុកកោះ Truong Sa ក្នុងមូលនីធិ “ដើម្បី Truong
Sa ជាទីស្រឡាញ់” ដោយចំនួនទឹកប្រាក់គឺ ១ពាន់លានដុង។អនុប្រធានគណៈកម្មា
ធិការប្រជាជនខេត្ត Nam Dinh លោក Doan Hong Phong ឲ្យដឹងថា៖
“ការសាងសង់ស្តូកនេះ មិនគ្រាន់តែមានអត្ថន័យអំពីវប្បធម៌ ប្រវត្តិសាស្រ្ត
ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអំពីនយោបាយ និងសិល្បៈផង។ ពិសេសក្នុង សភាពការណ៌ការពារអធិបតេយ្យភាពរបស់សមុទ្រខាងកើត ការសាងសង់ ស្តូក
នេះ និងរួមចំណែកក្នុងការការពាររឹងមាំដែនសមុទ្រ កោះរបស់យើងក្នុងដំណាក់
កាលនាបច្ចប្បន្ន”៕