|
ឯកអគ្គរដ្ឋទូតលោក Ton Sinh Thanh បើកសម្ពោធស្ថានកុងស៊ុលវៀតណាមប្រចាំនៅនេប៉ាល់ (រូបថត៖vietnamplus.vn) |
(VOVworld) - ពិធីបើកសម្ពោធស្ថានកុងស៊ុលវៀតណាមប្រចាំនៅនេប៉ាល់ត្រូវ
បានរៀបចំឡើងនារសៀលថ្ងៃទី២៣ តុលា នៅរដ្ឋធានី Kathmandu។ថ្លែងមតិនៅទី
នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ូតាននិងនេប៉ាល់លោក Ton Sinh Thanh
បានស្វាគមន៍ការបើកស្ថានកុងស៊ុលវៀតណាមប្រចាំនៅនេប៉ាល់។លោកបាន
អះអាងថា ព្រឹត្តិការណ៍នេះជារបត់សំខាន់មួយក្នុងទំនាក់ទំនង ចំណងមិត្តភាព
និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ព្រមទាំងបង្កលក្ខណៈងាយស្រួលសំរាប់
សកម្មភាពពាណិជ្ជកម្មទ្វេភាគីក៏ដូចជារួមចំណែកក្នុងការគាំពារប្រជាពលរដ្ឋវៀត
ណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសសាមីផងដែរ៕