បើកសម័យប្រជុំលើកទីពីររដ្ឋសភាចិននីតិកាលទី ១៣

(VOVWORLD) -លោកនាយករដ្ឋមន្ត្រី Li Keqiang បានថ្លែង របាយការណ៍បូកសរុបការងាររដ្ឋាភិបាល ក្នុងឆ្នាំកន្លងទៅ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសំខាន់ៗ ដែលទទួលបានរួចមក។

នាព្រឹកថ្ងៃទី ៥ ខែមិនា នៅរដ្ឋធានីប៉េកាំង បានប្រព្រឹត្តិទៅពិធីបើកសម័យប្រជុំលើកទី ២ មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភា) និតិកាលទី ១៣។ លោកអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន Xi Jinping លោកនាយករដ្ឋមន្ត្រីចិន Li Keqiang លោកប្រធានរដ្ឋសភា Lì Zhànshū បានអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់នេះ។

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Li Keqiang បានថ្លែង របាយការណ៍បូកសរុបការងាររដ្ឋាភិបាល ក្នុងឆ្នាំកន្លងទៅ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសំខាន់ៗ ដែលទទួលបានរួចមក។ តាមនោះ GDP របស់ចិនឆ្នាំ២០១៨ កើន ៦,៦% បង្កើតការងារធ្វើសម្រាប់ពលករនៅទីក្រុង ចំនួន ១៣,៦៣លាននាក់ និងកាត់បន្ថភាពក្រីក្រសម្រាប់ប្រជាជននៅជនបទចំនួន ១៣,៨៦ លាននាក់។ ឆ្នាំ២០១៩ ជាឆ្នាំខួបលើកទី ៧០ ទិវាបង្កើតរដ្ឋចិនថ្មី ហើយជាឆ្នាំគន្លឹះដើម្បីស្ថាបនាសង្គមសុខដុមរមនាយកម្ម។ ត្រូវប្រកាន់យកសតិអារម្មណ៍លោកប្រធាន Xi Jinping អំពីសង្គមនិយម ចិនដ៏វិសេសវិសាល ហើយតាមនោះ កសាងចិនក្លាយទៅជាប្រទេសមហាអំណាចសង្គមនិយមទំនើបនាពាក់កណ្តាលសតវត្សរ៍ទី ២១ ជាបណ្ដើរៗ។សម័យប្រជុំលើកនេះនឹងបិទបញ្ចប់នាព្រឹកថ្ងៃទី ១៥ ខែមិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ