បូកសរុប៣ឆ្នាំអនុវត្តគំរោងការកសាងសង្គមសិក្សារ
(VOV)_ នាថ្ងៃទី១៣ មករា ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរៀប
ចំសន្និសីទ Online បូកសរុបការងារ៣ឆ្នាំ អនុវត្តគំរោងការណ៍៖ កសាងសង្គមសិក្សា
ស្រាវជ្រាវ ដំណាក់កាល ២០១២-២០២០។ របាយការណ៍អំពីលទ្ធផលអនុវត្ត ពីឆ្នាំ
២០១៣ដល់ឆ្នាំ ២០១៥ បានសរអោយឃើញថា៖ មនសិការបស់កម្មាភិបាល ប្រជា
ជនអំពីផលប្រយោជន៍របស់ការសិក្សារៀនសូត្រអស់មួយជីវិត កសាងសង្គមសិក្សារ
បានផ្លាស់ប្តូរយ៉ាងសកម្ម។ ក្រុមគោលដៅចំនួន៤ របស់គំរោងការណ៍ទទួលបាន
លទ្ធផលសកម្មជាជំហានដំបូង ក្នុងនោះ គោលដៅអំពីការលុបបំបាត់ភាពមិនចេះ
អក្សរ លើកកំពស់ចំណេះដឹងភាសាបរទេស កំព្យួទ័រទទួលបានលទ្ធផលល្អលើស
ផែនការដែលបានដាកចេញ៕