ប៉ាគីស្ថាន៖ ការវាយប្រហារតម្រង់ទៅលើវិហារឥស្លានធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់
|
ប៉ាគីស្ថាន៖ ការវាយប្រហារតម្រង់ទៅលើវិហារឥស្លានធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់ (Reuters) |
Vovworld-មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា នារសៀលថ្ងៃទី៣០មករា
បានកើតមានឡើងការវាយប្រហារតម្រង់ទៅលើវិហារឥស្លាមមួយ Shi’ite និកាយ
នៅភាគខាងត្បូងនៃប្រទេសនេះដែលធ្វើឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់និង
មនុស្សរាប់សិបនាក់រងរបួស។ គ្រាប់បែកបានផ្ទុះខណៈដែលសាសនិកឥស្លាម
កំពុងចូលរួមបានចូលរួមពិធីបួងសួងថ្ងៃសុក្រប្រចាំសប្ដាហ៍នៅវិហាមួយនៅទីរួម
ស្រុក Shikarpur នៅឆ្ងាយពីទីក្រុង Karachi ប្រមាណ៤៧០គីឡូម៉ែត្រទៅបែកខាង
ជើង។
ករណីបានកើតមានឡើងខណៈដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz
Sharif ទៅកាន់ទីក្រុង Karachi ធ្វើអធិបតីកិច្ចប្រជុំមួយស្ដីពីស្ថានភាពសណ្ដាប់ធ្នាប់
និងច្បាប់នៅទីក្រុងធំបំផុតនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន៕