បង្កើតគណៈកម្មាធិការអន្តរជាតិស៊ើបអង្កេតមូលហេតុយន្តហោះ MH370 បាត់ខ្លួន
|
បង្កើតគណៈកម្មាធិការអន្តរជាតិស៊ើបអង្កេតមូលហេតុយន្តហោះ MH370 បាត់ខ្លួន(TTXVN) |
(VOV)_រដ្ឋមន្ត្រីស្ដីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammuddin
Hussein បានអោយដឹងថា៖ គណរដ្ឋមន្ត្រីប្រទេសនេះ នាថ្ងៃទី ២៣មេសា បានអនុ
ម័ត លើការបង្កើតគណៈកម្មាធិការអន្តរជាតិមួយដើម្បីស៊ើបអង្កេតមូលហេតុនៃការ បាត់ខ្លួនរបស់យន្តហោះMH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ។
ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាន លោក Hishammuddin Hussein បាន លើកច្បាស់នូវគោលដៅរបស់គណៈកម្មាធិការនេះគឺវាយតំលៃ ស៊ើបអង្កេត និង
ពិនិត្យ មើលឡើងវិញមូលហេតុជាក់ស្ដែងដែលបាននាំមកនូវការបាត់ខ្លួននេះ និង ដើម្បីរាំងស្កាត់គ្រោះថ្នាក់ដូច្នេះអាចកើតមានឡើងក្នុងអនាគត។ ក៏តាមលោក
Hishammuddin Hussein ថា៖ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិភាក្សាជាមួយសម្ព័ន្ធក្រុម
ហ៊ុនប្រេង ឧស្ម័នជាតិ Malaysia Petronas និងសមាជិកមួយចំនួនទៀត ដើម្បីបើក ទូលាយការស្វែងរកនេះ។
រយៈពេល៥០ថ្ងៃបានឆ្លងផុតទៅហើយ ចាប់ពីពេលដែល Malaysia Airlines បាន ជូនដំណឹង៖យន្តហោះ MH 370 ត្រូវបាត់ខ្លួន ហើយនាំតាមភ្ញៀវចំនួន២២៧នាក់ និង
ក្រុមអ្នក បើកបរយន្តហោះចំនួន១២នាក់ទៀតផង៕