បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន

បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន - ảnh 1
បង្កើតបណ្ដាញទីក្រុងវប្បធម៌សហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន

          (VOV)_ក្រោយរយៈពេល២ថ្ងៃធ្វើការ ក្នុងសម័យប្រជុំដើមដំបូង នៃគំរោង​
ការណ៍៖ បង្កើតបណ្ដាញទីក្រុងវប្បធម៌ នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន បានប្រព្រឹត្តទៅនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) ​បាន​
បញ្ចប់ថ្ងៃទី៣០មេសា ដោយបានឯកភាពអំពីការបង្កើត៖ បណ្ដាញទីក្រុងវប្បធម៌
 នៃវេទិកាសហប្រតិបត្តិការអាស៊ីខាងកើត-អាមេរិកឡាទិន។ បណ្ដាញទីក្រុង​នេះ
​បានបង្កើតនឹងជួយបង្កើតការយល់ដឹងគ្នា សហប្រតិបត្តិការរវាងប្រជាជនជានៃ
តំបន់ទាំងពីរ រួមចំណែកកសាងសន្តិភាព និងភាពសម្បូររុងរឿង ក្នុងតំបន់ទាំងពីរ
នេះ និងលើពិភពលោក។

          អង្គសន្និសីទក៏បានអះអាងនូវសារសំខាន់របស់វប្បធម៌ចំពោះការអភិវឌ្ឍន៍
ចីរភាពនិយាយរួម និងអភិវឌ្ឍន៍ទីក្រុងនិយាយដោយឡែក។ សេចក្តីថ្លែងការណ៍
ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងកិច្ចការពារបេតិកភ័ណ្ឌ ក្នុងដំណាក់កាល៖
នគរភាវូបនីយកម្មលឿន អះអាងនូវតួនាទីរបស់សហគមន៍ និងអ្នកតំបន់ក្នុងការ
អភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌរបស់ទីក្រុង ចែករំលែកបទពិសោធន៍​ ក្នុងការ
កសាងអត្តសញ្ញាណវប្បធម៌ ពាណិជ្ជសញ្ញារបស់ទីក្រុង និងអប់រំអំពី​បេតិកភ័ណ្ឌ
ចំពោះប្រជាជននិងសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ