បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន
|
បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភារវាងវៀតណាមនិងជប៉ុន (VOV) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក
ស្រី Nguyen Thi Kim Ngan បានទៅកាន់ក្រុងតូក្យូចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវ
ការនៅជប៉ុនចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០សីហានិងចូលរួមសន្និសីទក្រុមប្រឹក្សា
សកលលោកដើម្បីនារី (WAW 2015) ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨និង២៩សីហានៅ
ក្រុងតូក្យូ។ នាថ្ងៃទី២៥សីហា អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន Tadamori Oshima។ នោការចរចារ
ភាគីទាំងពីរសន្យាសកម្មនិងម្ចាស់ការគោលមាគ៌ាការទូតទ្វេភាគីនិងពហុភាគី រួម
ចំណែកក្នុងសន្តិភាពស្ថិរភាពនៃដំបន់និងពិភពលោក។ទាក់ទិនដល់បញ្ហាសមុទ្រ
ខាងកើត ភាគីទាំងពីរបានឯកភាពដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី
ផ្អែកលើច្បាប់អន្តរជាតិរួមចំណែកក្នុងការអភិវឌ្ឍន៍ស្ថិរភាពនិងសម្បូររុងរឿងលើ
ពិភពលោក។
នារសៀលថ្ងៃទី២៥សីហាអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទទួល
ជួបអនុប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Hideaki Domichi មក
ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុនជាដើម៕