(VOVworld) - នាថ្ងៃទី៦ ឧសភា បញ្ជាការដ្ឋានយោធាខេត្ត Dak Nong ស្ថិតនៅតំបន់
ខ្ពង់រាបភាគកណ្ដាលវៀតណាម បានមានជំនួបចរចារជាមួយក្រុមការងារនៅអនុ
តំបន់យោធាខេត្តមណ្ឌលគីរី ចំណុះកងយោធពលខេមរៈភូមិ្ទកម្ពុជាអំពីកិច្ចសហ
ប្រតិបតិ្តការទ្វេភាគីរវាងកម្លាំងប្រដាប់អាវុធនៃខេត្តទាំង២។នៅទីនេះ ភាគីទាំង២
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការយោធា តាមនោះនឹងបង្កើន
ការផ្លាស់ប្ដូរព័ត៌មាននិងជួយឧបត្ថម្ភនាពេលមានគ្រោះធម្មជាតិ អាសន្នរោគ ជាដើម បង្កើនការយាមល្បាតនៅខ្សែព្រំដែនសំដៅតស៊ូទប់ស្កាត់បទ ល្មើស។ភាគីទាំង២
នឹងបង្កលក្ខណៈងាយស្រួលបំផុតនិងថែរក្សាសន្តិសុខស្ថិរ ភាពដើម្បីក្រុមការងារ
ខ័ណ្ឌព្រំសីម៉ាបោះបង្គោលព្រំដែនរវាងប្រទេសទាំង២សំរេច ភារកិច្ចឲ្យបានល្អ៕