បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាវិទ្យាស្ថាន មហាវិទ្យាល័យនិងអង្គភាពអាជីវកម្ម
(VOV5)_នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា÷
ផ្លាស់ប្តូរ ថ្មី ច្នៃប្រឌិតនៃអង្គភាពអាជីវកម្ម-មេរៀនពីការផ្សាភ្ជាប់ រវាងមហា វិទ្យា
ល័យ វិទ្យាស្ថាន និង ក្រុមហ៊ុន Rang Dong។ មតិទាំងឡាយនៅសិក្ខាសាលានេះ បានឯកភាពនូវការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតរវាងផ្នែកចំនួន៣ក្នុងសង្គម ជាបណ្ដា
មហា វិទ្យាល័យ អង្គភាពអាជីវកម្មនិងរដ្ឋ ដែលក្នុងនោះ អង្គភាពអាជីវកម្មជា
មជ្ឈមណ្ឌល ក្លាយទៅជាកម្លាំងចលករស្នូលក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក
Nguyen Quan បានអោយដឹងថា÷ ដើម្បីទទួលបានជោគជ័យលើទីផ្សារ អង្គភាព អាជីវកម្មត្រូវជ្រើសរើសអ្នកវិទ្យាសាស្ត្រមានបទពិសោធន៍ កំរិតខ្ពស់ និងមាន កំរិតបំពេញតម្រូវការសមស្រប÷
“ អង្គភាពអាជីវកម្មត្រូវម្ចាស់ការគួបផ្សំអ្នកវិទ្យាសាស្ត្រ។ ប្រសិនបើ គ្រប់
អង្គ ភាពអាជីវកម្មវៀតណាម សុទ្ធតែម្ចាស់ការសហការជាមួយអ្នកវិទ្យាសាស្ត្រ វិនិយោគអោយគេ គឺការផ្លាស់ប្តូរថ្មីរបស់បណ្ដាអង្គភាពអាជីវកម្មទើបទទួលបាន
ជោគជ័យ៕”
|
ដើម្បីទទួលបានជោគជ័យលើទីផ្សារ អង្គភាព អាជីវកម្មត្រូវជ្រើសរើសអ្នកវិទ្យាសាស្ត្រមានបទពិសោធន៍ កំរិតខ្ពស់ |