បង្កើនការងារឃ្លាំមើលក្នុងបណ្តានីតិវិធីព្រហ្មទណ្ឌ
|
លោក Nguyen Thien Nhan ថ្លែងមតិក្នុងជំនួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho |
(VOVworld)-នាព្រឹកថ្ងៃទី១៤តុលា ក្រុមការងាររបស់មជ្ឈឹម ដឹកនាំដោយលោក
Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មា
ធិការ មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានទៅពិនិត្យ ឃ្លាំមើលការអនុវត្តន៍
ច្បាប់នៃកិច្ចការចាប់ឃុំជាបណ្តោះ អាសន្ន ការអនុវត្តរឿងក្តីព្រហ្មទណ្ឌនៅខេត្ត
Phu Tho (ភាគខាងជើងវៀតណាម) ។នៅទីនេះ លោក Nguyen Thien Nhan
បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការដែលខេត្ត Phu Tho បានប្រតិបត្តិ
តាមច្បាប់ ក្នុងការងារត្រួតពិនិត្យ ការងារចាប់ឃុំជាបណ្តោះអាសន្ន អនុវត្តន៍រឿង
ក្តីព្រហ្មទណ្ឌនាពេលកន្លងទៅ។ លោក Nguyen Thien Nhan បានស្នើេថា គណៈកម្មាធិការរណសិរ្សមាតុភូមិ និង អយ្យការប្រជាជនខេត្ត Phu Tho គប្បីបង្កើនបទបញ្ជាសហការ សំដៅអនុវត្តន៍កិច្ចការឃ្លាំមើលក្នុងបណ្តា
សកម្មភាពនីតិវិធីព្រហ្មទណ្ឌ ប្រកបដោយប្រសិទ្ធិភាព៕