បង្កើនការងារធានាសន្តិសុខជាតិក្នុងសភាពការណ៍ថ្មី
|
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang(http://trandaiquang.net/) |
(VOV)_ក្រសួងនគបាលវៀតណាម នាថ្ងៃទី ២៣ មេសា បានរៀបចំសន្និសីទស្ដីពីការស្រាវជ្រាវ លាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការ មជ្ឈឹមបក្សកម្មុយនីស្តវៀតណាម (នីតិកាលទី១១) ស្ដីពី៖យុទ្ធសាស្ត្រការពារមាតុ
ប្រទេស ក្នុងសភាពការណ៍ថ្មី បូកសរុប៨ឆ្នាំអនុវត្តសារាចរនៃការិយាក័យនយោបាយ (នីតិកាលទី១០) ស្ដីពីការបង្កើនការដឹកនាំ ធានាសន្តិសុខជាតិក្នុងសភាពការណ៍ថ្មី។ ថ្ឡែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang បាន
លើក ច្បាស់ថា៖ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ សភាពការណ៍នៅក្នុងតំបន់និង អន្តរជាតិ មានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ បណ្ដាកម្លាំងអមិត្តបង្កើនសកម្មភាពប្រឆាំង
បំផ្លិចបំផ្លាញនៅវៀតណាម ប៉ុន្តែក្រោមការដឹកនាំរបស់បក្សកម្មុយនីស្ត រដ្ឋសភា រដ្ឋា
ភិបាលផ្នែកនគរបាលនានា ទទួលបានសមិទ្ធិសកម្មជាច្រើន ក្នុងការអនុវត្តគោលដៅ
ភារកិច្ចការពារមាតុប្រទេស។ រដ្ឋមន្ត្រី Tran Dai Quang បានស្នើកងកម្លាំងទាំងមូល
ត្រូវម្ចាស់ការ ច្នៃប្រឌិតថ្មី ក្នុងការអនុវត្តកម្មវិធីនានា ទន្ទឹមនឹងនោះត្រូវបំពេញល្អភារ កិច្ចសេនាធិការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងតំបន់ អនុវត្តប្រកបដោយ
ជោកជ័យយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងសភាពការណ៍ថ្មី៕