បង្កើនការផ្សារភ្ជាប់និងឯកភាពរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន
|
អគ្គលេខាធិការអាស៊ាន Surin Pitsuwan
(រូបថតៈ Internet) |
(VOV)-នាថ្ងៃទី២៥កក្កដា ថ្លែងមតិក្នុងសន្និសីទកាសែត១នៅទីស្នាក់ការ គណៈ លេខាធិការនៃសម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្លេយ៌ (អាស៊ាន)នៅឥណ្ឌូ
នេស៊ីស្តីអំពីលទ្ធផលសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៥ (AMM-45) និងសន្និសីទជាន់ខ្ពស់ក្រោយ AMM-45 នៅភ្នំពេញ កម្ពុជាកន្លងទៅ អគ្គលេខា
ធិការអាស៊ាន Sunrin Pitsuwan សង្កត់ធ្ងន់ពីភាពចំាបាច់នៃការបង្កើនការ ផ្សារ ភ្ជាប់និងឯកភាពរវាងបណ្តាប្រទេសជាសមាជិកក្នុងប្លុក។ ពិនិត្យឡើងវិញ
នូវលទ្ធផលដែលទទួលបាននៅសន្និសីទ AMM-45 និងសន្និសីទជាន់ខ្ពស់ផ្សេងៗ
ទៀត អគ្គលេខាធិការ Pitsuwan ឲ្យដឹងថា បណ្តាប្រទេសអាស៊ានទទួលបានការ
ឯកភាពខ្ពស់អំពីរាល់បញ្ហាទាក់ទិនដល់ការផ្សារភ្ជាប់ និងធ្វើសមាហរណកម្ម ឆ្ពោះទៅសហគមរួមនាឆ្នាំ២០១៥ ក៏ដូចជាបណ្តាបញ្ហាទាក់ទិនដល់សេចក្តី ប្រកាសអំពីសិទ្ធមនុស្សរបស់អាស៊ាន។ អគ្គលេខាធិការ Pitsuwan អះអាងថា អាស៊ានជាផែនឯកភាព១ ប៉ុន្តែត្រូវបង្កើនថែមទៀតការផ្សារភ្ជាប់រវាងសមាជិក
ទាំងឡាយ។ លោកក៏សង្កត់ធ្ងន់ថា ជំលោះនៅសមុទ្រខាងកើតជាបញ្ហាស្មុគ
ស្មាញ ការដោះស្រាយបញ្ហានេះ ទាមទារឲ្យមានពេលវេលាក៏ដូចជាសុឆន្ទៈ
របស់ភាគីទាក់ទិននានា និងដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានគោ
រពច្បាប់អន្តរ ជាតិ ពិសេសគឺអនុសញ្ញាអ.ស.បអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
អគ្គលេខា
ធិការ Pitsuwan ក៏ឲ្យដឹងថែមថា ក្រុមការងាររបស់អាស៊ានកំពុងពិនិត្យបណ្តា បញ្ហាទាក់ទិនដល់ការចូលរួមអាស៊ានរបស់ទីម័រខាងកើតផងដែរ៕