បង្កើនតួនាទីរបស់ឪពុកម្ដាយក្នុងការកសាងគោលនយោបាយការពារនិងថែទាំកុមារ
|
លោកស្រី Nguyen Thi Tuyet Mai ប្រធានគណៈកម្មការគ្រួសារសង្គមសម្ព័ន្ធសមាគមនារីវៀតណាម (citinews.net) |
Vovworld-ដើម្បីជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ២០១៥ ដោយ
ប្រធានបទ ផ្ទៀងស្ដាប់កុមារនិយាយ នាព្រឹកថ្ងៃទី១៨មិថុនានៅក្រុងហាណូយ បាន
ប្រព្រឹត្តទៅសិក្ខាសាលាសិទ្ធិចូលរួមរបស់កុមារក្នុងគ្រួសារនិងតួនាទីរបស់ឪពុក
ម្ដាយ។ ដំណាងជាច្រើនបានចាត់ទុកថា ត្រូវកសាងកម្មវិធីជំរុញសិទ្ធិចូលរួមរបស់
កុមារក្នុងគ្រួសារក៏ដូចជាកសាងឯកសារបង្កើតរបៀងគតិយុត្តិ បង្កលក្ខណៈងាយ
ស្រួលដើម្បីបង្កើនទំនាក់ទំនងក្នុងគ្រួសារ។ លោកស្រី Nguyen Thi Tuyet Mai ប្រធាន
គណៈកម្មការគ្រួសារសង្គមសម្ព័ន្ធសមាគមនារីវៀតណាមបានចាត់ទុកថា៖
“ឪពុកម្ដាយនិងគ្រួសារមានតួនាទីសំខាន់ក្នុងការជំរុញសិទ្ធិចូលរួមរបស់កុមារក្នុង
គ្រួសារជួយទប់ស្កាត់ដោះស្រាយជំលោះ អំពើហឹង្សាក្នុងគ្រួសារនិងរកឃើញ
ដំណោះស្រាយជំរុញការយល់ដឹងរបស់កុមារជាកត្តាសំខាន់រួមជាមួយសមាជិក
ផ្សេងៗកសាងសុភមង្គលគ្រួសារ។ តាមរយៈនោះស្ថាប័នអង្គការត្រូវបង្កើនថែម
ទៀតតួនាទីរបស់ឪពុកម្ដាយក្នុងការកសាងគោលនយោបាយជ្រៀតជ្រែកការពារ
ថែទាំកុមារនាពេលខាងមុខសំដៅនាំមកអ្វីៗល្អបំផុតសំរាប់កុមារនាបច្ចុប្បន្ននិងនា
អនាគត៕”