បង្កើនទំនាក់ទំនងជាមួយវៀតណាមនាំមកនូវផលប្រយោជន៍គួរអោយកត់សម្គាល់សំរាប់រុស្ស៊ី

បង្កើនទំនាក់ទំនងជាមួយវៀតណាមនាំមកនូវផលប្រយោជន៍គួរអោយកត់សម្គាល់សំរាប់រុស្ស៊ី - ảnh 1
ការសែតPravda របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពីបណ្ដាចំណុចភ្លឺក្នុងខឿនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៤

(VOV)_ការសែតPravda  របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពី​បណ្ដាចំ
ណុចភ្លឺក្នុងខឿនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៤ និងការ​ចាំបាច់របស់រុស្ស៊ី ត្រូវបង្កើន
ទំនាក់ទំនងជាមួយវៀតណាម។ ​តាមអ្នកជំនាញការសេដ្ឋកិច្ច Ilya Usov អ្នកនិពន្ធអត្ថ
បទនេះបាន​អោយ​ដឹងថា៖ ដោយមានបណ្ដាសេចក្ដីប្រកាសផ្តល់អាទិភាពដល់យុទ្ធ
សាស្ត្រ​សហប្រតិបត្តិការ ជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ​ 
រុស្ស៊ីកំពុងបញ្ជាក់ពីការផ្លាស់ប្តូរថ្មិរបស់ខ្លួនក្នុងគោលនយោបាយកិច្ចការ​បរទេស
របស់ខ្លួន។ នៅសន្និសីទជាន់ខ្ពស់ អាស៊ីបូពា៍ ( EAS) ដែលទើបនឹងបានប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ​Dmitry Medvedev បានស្ដីអំពីវៀតណាម
ដូចជាឧទាហរណ៍គំរូ១ ​ហើយអះអាងថា៖​ប្រសិនបើវៀតណាមចងសម្ព័ន្ធប្រកបដោយ
ជោគជ័យ​ជាមួយតំបន់ពាណិជ្ជកម្មសេរីនៃសម្ព័ន្ធភាពគយ (រួមមាន រុស្ស៊ី Kazakhstan ,
 Belarus) និងបទពិសោធន៍នេះនឹងបានពង្រីកនៅប្រទេសផ្សេងៗ​នៅក្នុងតំបន់អាស៊ី
អាគ្នេយ៍។ លោក Ilya Usov បានអោយដឹងថែម​ទៀត​ថា៖​ វៀតណាមជាខឿនសេដ្ឋកិ
ច្ចអភិវឌ្ឍ៍ជាបង្គួរ និងកំពុងលើសន្ទុះកំណើន។​ ក៏តាមអត្ថបទនេះថា៖​ល្បឿនកំណើន 
GDP របស់វៀតណាម អាច​ទទួល​បាន៦% ក្នុងឆ្នាំ ២០១៥ និង៧% នាឆ្នាំ ២០១៦-
២០១៧។ដោយ​បណ្ដាឧត្តមភាពនេះ រុស្ស៊ីនឹងទទួលបានផលចំណេញជាច្រើន ​ពេល
ដែលបើកទូលាយទំនាក់ទំនងជាមួយវៀតណាម និងប្រទេសផ្សេងៗនៅតំបន់អាស៊ី-
បាស៊ីហ្វីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ