បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម - ឡាវ
(VOVWORLD) -រដ្ឋសភានៃប្រទេសទាំងពីរនឹងរួមសហការគ្នាក្នុងការបង្កើតក្រុមឃ្លាំមើលរួមលើសកម្មភាពនៅតាមច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ សំដៅដោះស្រាយការលំបាក ក៏ដូចជារួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃជំនួប |
នារសៀលថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានជួបពិភាក្សាការងារជាមួយគណប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដឹកនាំដោយអនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នៅ៍ទីនេះ ភាគីទាំងពីរបានឯកភាពគ្នាថានាពេលខាងមុខ នឹងបន្តរួមសហការដើម្បីរៀបចំល្អនូវរាល់ជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ រៀបចំបណ្ដាសិក្ខាសាលាជំនាញរវាងស្ថាប័នជំនាញរវាងរដ្ឋសភានៃប្រទេសទាំងពីរ បើករគ្គបំពាក់បំប៉នបទពិសោធន៍ស្ដីពីការងារតាក់តែងច្បាប់។ ទន្ទឹមនឹងនេះរដ្ឋសភានៃប្រទេសទាំងពីរនឹងរួមសហការគ្នាក្នុងការបង្កើតក្រុមឃ្លាំមើលរួមលើសកម្មភាពនៅតាមច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ សំដៅដោះស្រាយការលំបាក ក៏ដូចជារួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរផងដែរ៕