បង្កើនសាមគ្គីភាព មិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា
|
បង្កើនសាមគ្គីភាព មិត្តភាពប្រពៃណីរវាងវៀតណាមនិងកម្ពុជា |
(VOV)_ស្ថិតនៅក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពនៃសប្ដាហ៍វប្បធម៌កម្ពុជា នៅ
វៀតណាម នាព្រឹកថ្ងៃទី១២ វិច្ឆិកា គណៈប្រតិភូក្រសួងវប្បធម៌ វិចិត្រសិល្បះកម្ពុជា
ដឹកនាំដោយលោកស្រី ម៉ិញកុសនី រដ្ឋលេខាធិការក្រសួង បានមានជំនួបធ្វើការជា
មួយថ្នាក់ដឹកនាំខេត្ត Soc Trang ។ នៅក្នុងជំនួបធ្វើការនេះ លោកស្រី ម៉ិញកុសនី
បានវាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាពរវាងសហគន៍បណ្ដាជនជាតិ Kinh,
Khmer, Hoa របស់ខេត្ត ហើយកត់សម្គាល់នូវការយកចិត្តទុកដាក់ របស់រដ្ឋអំណាច
តំបន់ក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅ និងអភិរក្សប្រភេទវប្បធម៌ វិចិត្រសិល្បះប្រពៃ
ណីរបស់ជនរួមជាតិខ្មែរ។ ក្រុមសិល្បះព្រះរាជាណាចក្រកម្ពុជា មានឱកាសជួបប្រា
ស្រ័យ និងសម្ដែងនៅទីក្រុងហូជីមិញ និងខេត្ត Son Trang ។ នេះគឺជាសកម្មភាពជួប
ប្រាស្រ័យមានអត្ថន័យជាក់ស្ដែង ក្នុងការលើកកំពស់ចំណេះដឹង ចំណងសាមគ្គីភាព
មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕