បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន
|
បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីបង្ហាញ
មុខកេហទំព័រអេលិចត្រូនិកកាសែត Thoi Dai ជាភាសាចិន ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានឲ្យដឹងថា រហូតមកដល់
ពេលនេះ លើទូទាំងប្រទេសវៀតណាមបានមានកេហទំព័រអេលិចត្រូនិកជា
ភាសាចិនរាប់សិបហើយ ប៉ុន្តែនេះជាលើកដំបូងដែលវៀតណាមមានកេហទំព័រ
ជំនាញបង្ហាញនូវសម្លេងជាផ្លូវការរបស់ប្រជាជនវៀតណាមជាភាសានេះ។ បេសកកម្មនៃកេហទំព័រគឺជួយមិត្តភក្តិអន្តរជាតិនិងប្រជាជនលើពិភពលោក
យល់ដ៏ត្រឹមត្រូវនិងគ្រប់គ្រាន់ជាងអំពីទឹកដីមនុស្សវៀតណាម ក៏ដូចជាគោល
មាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋអំពីកិច្ចការផ្លាស់ប្តូរថ្មីសមាហរណកម្ម
របស់វៀតណាមទៀតផង។
ក្នុងឱកាសនេះ លោក Le Quang Thien អគ្គនិពន្ធនាយកកាសែត Thoi Dai
បានសង្កត់ធ្ងន់ថា កេហទំព័រជំនាញជាភាសាចិនជាកាណាល់កិច្ចការបរទេស
ប្រជាជនដែលបញ្ជូន បំណងស្នេហាសន្តិភាពមិត្តភាពនិងឆ័ន្ទះការពារមាតុប្រទេស
ក៏ដូចជាប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម។
កេហទំព័រជាភាសាចិននេះមានអាស័យដ្ឋាន Shidai.com.vn រឺ Shidai.vn។
បន្ទាប់ពីភាសាចិននាពេលខាងមុខ កេហទំព័រនឹងមានបន្ថែមកេហទំព័រជាភាសា
អង់គ្លេសនិងបារាំងទៀតផង៕