បញ្ជូនពលរដ្ឋវៀតណាម៣៥០នាក់ពីអាមេរិកវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារអាយុក្រោម១៨ ឆ្នាំ ជនចាស់ជរា អ្នកមានជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាតែគ្មានលំនៅដ្ឋាន និងករណីជួបការ លំបាកផ្សេងៗទៀត។
បញ្ជូនពលរដ្ឋវៀតណាម៣៥០នាក់ពីអាមេរិកវិលត្រឡប់មកប្រទេសវិញ - ảnh 1ក្រុមពលរដ្ឋវៀតណាមដែលត្រូវបានបញ្ជូនវិលត្រឡប់មកប្រទេសវិញ។ (រូបថត៖ baoquocte.vn)

នៅថ្ងៃទី៥និងថ្ងៃទី៦ សីហា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំទីក្រុង Houston (អាមេរិក) បានសហការជាមួយស្ថាប័នតំណាងវៀតណាមប្រចាំ នៅអាមេរិកផ្សេងៗទៀត ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ក្រុមហ៊ុន អាកាសចរណ៍ជាតិវៀតណាមនិងស្ថាប័នមានសមត្ថកិច្ចអាមេរិកដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន៣៥០នាក់វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារអាយុក្រោម១៨ ឆ្នាំ ជនចាស់ជរា អ្នកមានជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាតែគ្មានលំនៅដ្ឋាន និងករណីជួបការ លំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai មនុស្សទាំង អស់នៅលើជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើចត្តាឡីស័កតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ