បញ្ហា Brexit: អង់គ្លេសមិនបោះបង់ចោលនូវរាល់បទដ្ឋានខ្ពស់ក្នុងដំណាក់កាលក្រោយ Brexit

(VOVWORLD) -រដ្ឋមន្ត្រី Brexit របស់អង់គ្លេស លោក David Davis បានអះអាងថា៖ អង់គ្លេសនឹងមិនលុបចោលបទបញ្ញត្តិទាំងស្រុង ក៏ដូចជាបន្ធូរស្រាលសិទ្ធិរបស់ពលករ ឬស្តង់ដាអំពីបរិស្ថាន បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (EU) ឡើយ ។ 
បញ្ហា Brexit: អង់គ្លេសមិនបោះបង់ចោលនូវរាល់បទដ្ឋានខ្ពស់ក្នុងដំណាក់កាលក្រោយ Brexit - ảnh 1 អង់គ្លេសមិនបោះបង់ចោលនូវរាល់បទដ្ឋានខ្ពស់ក្នុងដំណាក់កាលក្រោយ Brexit

ថ្លែងមតិនាថ្ងៃទី ២០ កុម្ភៈទៅកាន់ថ្នាក់ដឹកនាំសហគ្រាសនៅទីក្រុង Vienna របស់អូទ្រីស ដែលជាប្រទេសប្រធានប្ដូរវេន EU តាំងពីខែ កក្កដាខាងមុខនោះ លោក Davis បានសង្កត់ធ្ងន់ថា៖ " អង់គ្លេសនឹងបន្តរក្សានូវបទដ្ឋានខ្ពស់ បន្ទាប់ពីចាកចេញពី EU"។ លោករូបនេះ បានឲ្យដឹងទៀតថា អង់គ្លេសនឹងចូលទៅក្នុង "ការរត់ប្រណាំងឆ្ពោះទៅបទដ្ឋានខ្ពស់បំផុត" ។ លោកក៏បានសង្កត់ធ្ងន់ថា ប្រការនេះនឹងបង្កើតការជឿទុកចិត្តចាំបាច់រវាងអង់គ្លេស និង EU ដើម្បីធានាថា ភាគីទាំងពីរ "ទទួលស្គាល់បទបញ្ញត្តិ និងរបៀបរបបរបស់គ្នាទៅវិញទៅមក" ។ តាមលោក Davis ថា នេះគឺជាផ្នែកមួយដ៏សំខាន់ សំដៅធានានទំនាក់ទំនងដៃគូសេដ្ឋកិច្ចនាពេលអនាគតត្រូវបានបើកចំហជានិច្ច និងសកម្មភាពពាណិជ្ជកម្មនឹងប្រព្រឹត្តិទៅយ៉ាងរលូនបំផុត។

នេះគឺជាសុន្ទរកថាចុងក្រោយរបស់ លោក Davis មុនពេលប្រព្រឹត្តិទៅកិច្ចចរចាសំខាន់ៗរវាងទីក្រុងឡុងដ៏ និង ប្រ៊ុចសែល ស្ដីពីទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត ដែលគ្រោងនឹងប្រព្រឹត្តិទៅតាំងពីដើមខែសីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ