បញ្ហាជនចំណាកស្រុក៖អាល្លឺម៉ង់ត្រូវចំណាយជាង១០០ពានលានដុល្លាអាមេរិកដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន

(VOVworld) - ទឹកប្រាក់ចំនួន៩៤ពាន់លានអឺរ៉ូ (ស្មើរនឹង១០០ពាន់លានដុល្លា
អាមេរិក) ជាកញ្ចប់ប្រាក់ដែលរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវចំណាយដើម្បីដោះស្រាយ
បញ្ហានានាទាក់ទិនដល់វិបត្តិជនភៀសខ្លួនចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២០។
នាថ្ងៃទី១៤ ឧសភា សេចក្ដីព្រាងឯកសារមួយដែលកំពុងយកមកពិភាគ្សារវាង
ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ជាមួយរដ្ឋទាំង១៦នៃប្រទេសនេះ បានឲ្យដឹងថា តួរលេខ
ពោលខាងលើរួមមានចំណាយសំរាប់ការផ្គត់ផ្គង់លំនៅដ្ឋាន ជួយ ជនភៀសខ្លួន
សម្របសម្រួលជាមួយសង្គមនិងដោះស្រាយដល់ឬសគល់មូលហេតុនៃវិបត្តិជន
ចំណាកស្រុក។មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់នាំចេញការព្យាករណ៍នេះដោយផ្អែកទៅ
លើបរិមាណជនចំណាកស្រុកចំនួន៦សែននាក់ទៅកាន់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦
៤សែននាក់ក្នុងឆ្នាំ២០១៧ និង៣សែននាក់ទៀតជារៀងរាល់ឆ្នាំក្រោយនោះ ព្រម
ទាំងព្យាករណ៍ថា ៥៥%នៃបរិមាណជនចំណាកស្រុកនឹងមានការងារធ្វើ ក្រោយ
ពីរយៈពេល៥ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ