បញ្ហារបស់ Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាបំបែកភាពជាប់គាំង

(VOVWORLD) -នាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី  Theresa May បានប្រកាសថា លោកស្រីនឹងខិតខំប្រឹងប្រែងដើម្បី"ស្វែងរកវិធីល្អបំផុត" សំដៅបំបែកភាពជាប់គាំងនាពេលបច្ចុប្បន្ន ក្នុងដំណើរការចរចាស្ដីពីការដែលអង់គ្លេសចាកចេញពីសហភាពអ៊ឺរ៉ុប (EU) ឬហៅថា Brexit។ 
បញ្ហារបស់ Brexit៖  នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាបំបែកភាពជាប់គាំង - ảnh 1 នាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី  Theresa May

ថ្លែងទៅកាន់សភាជាន់ទាបអង់គ្លេសនាថ្ងៃទី ២២ ខែតុលានោះ លោកស្រី  Theresa May បានឲ្យដឹងថា មានប្រការចំនួន ៩៥ ភាគរយប៉ុណ្ណោះនៃកិច្ចព្រមព្រៀង Brexit ត្រូវភាគីទាំងពីរឯកភាពគ្នា ព្រមទាំងទទួលស្គាល់ថា បញ្ហាខ្សែព្រំដែនអៀរឡង់នាបច្ចុប្បន្នគឺជាឧបសគ្គធំបំផុត។ ប្រមុខរដ្ឋាភិបាលអង់គ្លេសបានលើកច្បាស់ថាកិច្ចការពារបូរណភាពទឹកដីរបស់អង់គ្លេសគឺជាប្រការដ៏សែនសំខាន់ ហេតុដូច្នេះលោកស្រីមានភារកិច្ចស្វែងរកដំណោះស្រាយ ដើម្បីរក្សាខ្សែព្រំដែនអៀរឡង់ឲ្យបើកចំហរ និងធានាថាគ្មានឧបសគ្គណាមួយរវាងអៀរឡង់ខាងជើង និងផ្នែកមួយរបស់ប្រទេសអង់គ្លេស។ លោកស្រីនាយករដ្ឋមន្ត្រីបានប្រកាសថាដំណើរការចរចានៅតែដើរតាមទិសដៅត្រឹមត្រូវជាមួយបណ្ដាបញ្ហាដូចជា៖ បទបញ្ញត្តិតំបន់ដែនទឹកនៅឯបរទេស Gibraltar និងមូលដ្ឋានជើងអាកាសរបស់អង់គ្លេសនៅសាធារណរដ្ឋ Cyprus នឹងត្រូវបានដោះស្រាយនាពេលខាងមុខ។ លោកស្រីក៏បានច្រានចោលចំពោះការអំពាវនាវឱ្យធ្វើប្រជាមតិសារជាថ្មីអំពីបញ្ហាBrexit ដោយសង្កត់ធ្ងន់ថានេះគឺជាសន្លឹកឆ្នោតរបស់អ្នកនយោបាយ តែប៉ុណ្នោះ ពោលគឺមិនមែនជា "សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋឡើយ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ