បំណង់ប្រាថ្នារបស់សមាជិកសភានៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤

(VOVWORLD) - នៅខាងក្រៅសម័យបើកកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ សមាជិកសភាជាច្រើននាក់បានសម្ដែងក្ដីសង្ឃឹមថា ដោយស្មារតីផ្លាស់ប្ដូរថ្មីក្នុងសកម្មភាព រដ្ឋសភាបន្តដាក់ចេញដំណោះស្រាយជាក់ស្ដែងជាច្រើនចំពោះបញ្ហានានាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់។ ពិសេសគឺចំពោះសកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោល។

 លោក Nguyen Ba Son សមាជិកសភាមណ្ឌលដាណាំង បានឲ្យដឹងថា៖

        “ប្រជាជនមានគោលបំណងថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធនានា នឹងបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភដល់ទីក្រុងដាណាំងដើម្បីជំនះពុះពារលើការជំពាក់ជំពិន បង្កភាពងាយស្រួលសំរាប់ប្រជាជននិងសហគ្រាសក្នុងការវិនិយោគនិងធ្វើផលិតកម្ម”។

        ចំណែកឯលោក Ha Sy Dong សមាជិកសភាមណ្ឌល Quang Tri ចាត់ទុកថា រដ្ឋមន្រ្តីនានានឹងឆ្លើយការសួរដេញដោលចំពោះបញ្ហាគន្លឹះដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់៖

        “ក្នុងសម័យប្រជុំលើកនេះ ខ្ញុំវាយតំលៃខ្ពស់ការកែសម្រួលរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាចំពោះសកម្មភាពឆ្លើយការសួរដេញដោល។ តាមនោះ អ្នកឆ្លើយការសួរដេញដោលនឹងឆ្លើយដោយផ្ទាល់ចំពោះសំណួរនីមួយៗរបស់សមាជិកសភាម្នាក់ៗ មិនត្រូវប្រមូលផ្ដុំសំណួរតាមក្រុមដូចលើកមុនៗឡើយ។ ប្រការនេះនឹងនាំមកនូវគុណភាពនិងប្រសិទ្ធភាពខ្ពស់ព្រោះថាមានការជជែកវែកញែកដោយផ្ទាល់រវាងសមាជិកសភានិងអ្នកឆ្លើយការសួរដេញដោល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ