បណ្ដា សកម្មភាពនៃ ដំណើរបំពេញការងារនៅបណ្ដាខេត្ត Tay Nguyen របស់ប្រធានរដ្ឋវៀតណាម Truong Tan Sang
(VOVworld) -
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងបំពេញការងារនៅបណ្ដាខេត្ត Tay Nguyen នាព្រឹក
ថ្ងៃទី 18 មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានគណះកម្មាធិការបញ្ជា
ណែនាំការកែទម្រង់យុត្តិធម៏ មជ្ឈឹម បានជួបធ្វើការជាមួយ កម្មាភិបាល បុគ្គលិក នៃតុលាកា
ប្រជាជន និង អយ្យការអមតុលាកា ខេត្ត Dak Lak អំពីការអនុវត្ត ការងារកែទម្រង់ក្នុងរយះ
ពេលកន្លងទៅ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋបានអបអរសាទរ ចំពោះការខំប្រឹងប្រែង ឆ្លង
កាត់ការលំបាក់របស់ផ្នែកតុលាកា និងអយ្យការអមតុលាកា ក្នុងរយះពេលកន្លងទៅ រួម
ចំណែកដ៏សកម្ម ចូលក្នុងការធានារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងដំបន់។ ប្រធានរដ្ឋក៏បាន
ក្រើនរំលឹកថា៖ បញ្ហាដែលបានដាក់ចេញគឺ មិនគ្រាន់តែដោះស្រាយបណ្ដារឿងក្តីទាន់ពេល
វេលាប៉ុណ្ណោះទេ ថែមទាំង ធ្វើយ៉ាងម៉ែច ដើម្បីពេលដែលសង្គមអភិវឌ្ឈន៏ គឺបរិមាណរឿងក្តី
ដោះស្រាយត្រូវកាត់បន្ថយ។
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រជាជន ( http://nld.com.vn) |
ក៏ក្នុងថ្ងៃនេះដែរ ប្រធានរដ្ឋបានអញ្ចើញទៅទស្សនា និង បំពេញការងារនៅ
សាខាសាលាសភាបណ្ឌិតរដ្ឋបាល ប្រចាំនៅដំបន់ Tay Nguyen ចំណុះសាលាសភា
បណ្ឌិត នយោបាយ រដ្ឋបាលជាតិ ហូជីមិញ ទៅទស្សនា និងត្រួតពិនិត្យលទ្ធភាពផ្ទេរប្តូរ រចនាសម្ព័ន្ធដី ដើមឈើនៅស្រុក Buon Don ផងដែរ៕