បណ្ដាការវាយប្រហារធ្វើឲ្យមនុស្សជាច្រើនរងរបួសនៅ Kenya
|
បណ្ដាការវាយប្រហារធ្វើឲ្យុមនុស្សជាច្រើនរងរបួសនៅ Kenya (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ កក្កដា ក្រសួងមហាផ្ទៃ Kenya បានឲ្យដឹងថា៖
នារាត្រីថ្ងៃទី ៥ កក្កដា ជនប្រដាប់អាវុធបានបាញ់ស្លាប់មនុស្សយ៉ាងតិច
បំផុតចំនួន ២៩ នាក់ក្នុងការវាយប្រហារចំនួន ២ លើកដែលបានកើតមាន
ឡើងនៅតំបន់ឆ្នេរសមុទ្រនៅប្រទេសនេះ។ កំលាំងឥស្លាម Aal Sabaab បានទទួលខុសត្រូវក្នុងដំណើរការវាយប្រហារពោលខាងលើ។ ប៉ុន្តែ
មជ្ឈដ្ឋានមន្ត្រីរបស់ Kenya នៅមន្ទិលសង្ស័យអំពីសេចក្តីប្រកាសនេះ។
ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន អគ្គអធិការកិច្ចរងប៉ូលីស
Kenya លោក Grace Kaindi បានឲ្យដឹងថា៖ ការស៊ើបអង្គេតដំបូងកំពុង
ឆ្ពោះទៅក្រុមពួគឧទ្ទាមជ្រុលនិយម Mombasa (MRC)។ ក្នុងពេលនោះ
ប្រធានាធិបតី Kenya លោក Uhuru Kenyatta បានបដិសេធ សេចក្តីថ្លែង
ការបស់ Al Sabaab ហើយចោទប្រកាន់បណ្ដាអ្នកនយោបាយក្នុងតំបន់
ឈរនៅខាងក្រោយរឿងហេតុនេះ៕