បណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា៖បន្តជម្រុញកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍

បណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា៖បន្តជម្រុញកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ - ảnh 1
បណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា៖បន្តជម្រុញកិច្ចសហប្រតិបត្តិការ
ដើម្បីអភិវឌ្ឍន៍(រូបថតៈ Trần Phương)


(VOVworld)-នាថ្ងៃទី២៨តុលា នៅទីក្រុងហូជីមិញ អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិ
បាលវៀតណាម និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា សម័យប្រជុំពេញ អង្គសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជាលើកទី៨បានរៀបចំក្រោមអធិបតេយ្យភាពរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាម Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ
សួងមហាផ្ទៃកម្ពុជាសម្តេច សខេង។ ចូលរួមសន្ន​សីទនៅមានតំណាងក្រសួងផ្នែកនានា មកពីខេត្តជាប់ព្រំដែនរបស់វៀតណាមចំនួន១០និងខេត្តជាប់ព្រំដែនរបស់កម្ពុជា
ចំនួន៩។ អញ្ជើញចូលរួមសន្និសិទ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជា ប្រធានក្រុមមន្ត្រីជាន់ខ្ពស់ (SOM) វៀតណាម លោក Le Hoai Trung បានឲ្យដឹង​
ថា៖

        “ទោះបីជាប្រទេសទាំងពីរមានកិច្ចព្រមព្រៀងមួយចំនួន ដែលបានចូលរួមបណ្តា កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអន្តរជាតិនិងតំបន់ ប៉ុន្តែលើវិស័យជាក់ស្តែងមួយ ចំនួនក៏ត្រូវការកិច្ចព្រមព្រៀងថ្មីឬបច្ចុប្បន្នកម្មរាល់សកម្មភាពនៃកិច្ចព្រមព្រៀង
ចាស់ ដើម្បីជាក់ស្តែងប្បនីយកម្មសកម្មភាពសហប្រតិបត្តិការ”។

        បញ្ចប់សន្និសីទ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ១៦ “ខ”។ តាម កិច្ចព្រមព្រៀងនេះ សន្និសិទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្តជាប់ ព្រំ
ដែនវៀតណាម​កម្ពុជាលើកទី៩នឹងបានរៀបចំនាឆ្នាំ២០១៦នៅប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ