បណ្ដាដំបន់ជ្រួតជ្រាបខ្លឹមសារនៃសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១។
VOV -  
(VOV) /  
VOV-នាថ្ងៃទី២១ឧសភាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានរៀបចំ
សន្និសីទរាយការណ៍លទ្ធផលសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១
(ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់១៥ឧសភានៅក្រុងហាណូយ) សំរាប់
កម្មាភិបាលអង្គការបក្ស ថ្នាក់ស្រុកនិងថ្នាក់ដឹកនាំស្នូលរបស់ខេត្ត។ នាថ្ងៃ
ដ៏ដែល គណៈកម្មាធិការបក្សខេត្ត Khanh Hoa បានរៀបចំជាបន្តបន្ទាប់
សន្និសីទរាយការណ៍លទ្ធផលសន្និបាតមជ្ឈឹមលើកទី៥នីតិកាលទី១១ចំនួន
២សំរាប់កម្មាភិបាលស្នូលរបស់ខេត្តនិងកម្មាភិបាលជាន់ខ្ពស់ដែលបានចូលនិវត្ត
ចំនួន៦០០នាក់នៅដំបន់ទីក្រុង Nha Trang។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស
ខេត្ត Binh Dinh និង Khanh Hoa ក៏បានរាយការណ៍ផ្ទាល់ជូនប្រតិភូអំពីបណ្ដា
បញ្ហាស្នូលដែលត្រូវបានសន្និបាតមជ្ឈឹមលើកទី៥ពិភាគ្សា សន្និដ្ឋាន រួមមាន
ការបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងស្រាវជ្រាវវិសោធនកម្មបំពេញ
បន្ថែមខ្លឹមសារមួយចំនួនរបស់រដ្ឋធម្មនុញ្ញ វិសោធនកម្មបំពេញបន្ថែមច្បាប់ដីធ្លី
វាយតំលៃរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៣នីតិកាលទី១០
ជាដើម៕
VOV
-VOV