បណ្ដាតំបន់លាតត្រដាងសេចក្តីសម្រេចចិត្តរបស់សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១១

បណ្ដាតំបន់លាតត្រដាងសេចក្តីសម្រេចចិត្តរបស់សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១១ - ảnh 1
សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១១។
(Image: tuyengiao.vn)

(VOVworld) – នាថ្ងៃទី ៦ មករា គណៈកម្មាធិការបក្សខេត្ត Lai Chau (ភាគខាងជើង
វៀតណាម) បានរៀបចំសន្និសីទកម្មាភិបាលស្នូលរៀនសូត្រជ្រួតជ្រាបនិងលាត
ត្រដាងអនុវត្តបណ្ដាសេចក្តីសម្រេចចិត្តសេចក្តីសន្និដ្ឋានរបស់សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១១។ បណ្ដា
តំណាងបានអាន​រាល់ខ្លឹមសាររបស់សេចក្តីសម្រេចចិត្តស្តីអំពី “ការផ្លាស់ប្តូរថ្មី
អប់រំនិងការបណ្តុះបណ្ដាលជាមូលដ្ឋានសារវ័ន្តនិងលើគ្រប់វិស័យសំដៅឆ្លើយ
តបនឹងតម្រូវការឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ច
ទីផ្សារតាមទិសសង្គមនិយមនិងសមាហរណកម្មអន្តរជាតិ” សេចក្តីសម្រេចចិត្ត
ស្តីអំពី “យុទ្ធសាស្ត្រការពារប្រទេសជាតិក្នុងស្ថានភាពថ្មី” និងសេចក្តីសន្និដ្ឋានអំពី “ស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៣៖ គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-
សង្គមក្នុងឆ្នាំ ២០១៤”។ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៦ និងទី ៧ មករា គណៈកម្មា
ធិការខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ក៏បានរៀបចំសន្និបាតជ្រួបជ្រាបរាល់
សេចក្តីសម្រេចចិត្តសន្និដ្ឋាននៃសន្និសីទមជ្ឈឹមបក្សលើកទី ៨ (និតិកាលទី ១១) 
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ