បណ្ដាប្រទេសជាសមាជិត JCPOA បើកកិច្ចប្រជុំស្ដីពីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
(VOVWORLD) - ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅបណ្ដាអង្គការអន្តរជាតិនៅទីក្រុងវីយែន (អូទ្រីស) លោក Mikhail Ulyanov បានឲ្យដឹងថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺការកិច្ចពិភាក្សាអំពីរបៀបការពារកិច្ចព្រមព្រៀងនេះ ហើយធានាការអនុវត្តកិច្ចព្រមព្រៀងដោយសមត្ថភាព និងពេញលេញ។
គណៈប្រតិភូអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត ( រូបថត៖ PressTV) |
នៅថ្ងៃទី ១៦ ខែធ្នូ តំណាងប្រទេសចិន បារាំង រុស្ស៊ី អ៊ីរ៉ង់ អាល្លឺម៉ង់ និងអង់គ្លេស ដែលជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់លោកស្រី Helga Schmid - មន្ត្រីការទូតជាន់ខ្ពស់របស់ សហភាពអឺរ៉ុប (EU) ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ ក្រោយពីអ៊ីរ៉ង់បានប្រកាសផែនការបន្តផ្អាក អនុវត្តន៍ការសន្យានានានៅក្នុងកិច្ចព្រមព្រៀងដែលមានឈ្មោះថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ ព័ត៌មានលម្អិតនៃកិច្ចប្រជុំមិនទាន់ត្រូវបានប្រកាសឡើយ។
មុនជំនួបនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅបណ្ដាអង្គការអន្តរជាតិនៅទីក្រុងវីយែន (អូទ្រីស) លោក Mikhail Ulyanov បានឲ្យដឹងថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺការកិច្ចពិភាក្សាអំពីរបៀបការពារកិច្ចព្រមព្រៀងនេះ ហើយធានាការអនុវត្តកិច្ចព្រមព្រៀងដោយសមត្ថភាព និងពេញលេញផងដែរ៕